ជប៉ុនសង់ប្រាសាទអង្គរវត្តកម្ពុជាពីដីខ្សាច់
Date: Wednesday 29th
May 2013
ប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភ័ណ្ឌជាតិ
អន្តរជាតិ និងជាព្រលឹងរបស់ជាតិខ្មែរមិនអាចកាត់ថ្លៃបាននោះ ត្រូវបានប្រទេសមហាសេដ្ឋកិច្ចជប៉ុនយកទៅច្នៃសូន្យពីដីខ្សាច់ដើម្បី ដាក់តាំងបង្ហាញជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនាពីភាពអស្ចារ្យនៃអរិយវត្ថុនេះនៅក្នុងសារមន្ទីរ មួយរបស់ប្រទេសខ្លួន។
សារមន្ទីរមួយដែលមានឈ្មោះថា Tottori គឺជាផ្នែកមួយនៃតំបន់វប្បធម៌ដ៏ចំណាស់របស់ជប៉ុនដែលមានឈ្មោះថា Chugoku ។ តំបន់នេះជាតំបន់ប្រវត្តិសាស្ត្រដែលស្ថិតនៅភាគខាងលិចនៃប្រទេស ជប៉ុន
ហើយត្រូវបានគេស្គាល់ថា ជាតំបន់ល្បីបំផុតសម្រាប់ភ្ញៀវទេសចរណ៍ ពិសេសនោះល្បីពីសាងសង់នៃរូបចំលាក់ និងរូបសំណាកនានាឡើងដោយពំនូកដីខ្សាច់លើផ្ទៃដីប្រមាណទទឹង២ គីឡូម៉ែត្រ
និងបណ្តោយ១០គីឡូម៉ែត្រ។នៅឆ្នាំនេះ ក្រៅពីមានការច្នៃប្រឌិតប្រាសាទល្បីនានានៅលើពិភពលោកនោះ គេក៏សង្កេតឃើញវត្តមានរបស់ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ត្រូវបានគេរចនារំលេចឡើងគួរឲ្យស្ងប់ស្ងែងផងដែរ ដែលភ្ញៀវទាំងឡាយចូលទស្សនាហើយ តែលើកឡើងពីភាពអស្ចារ្យអច្ឆរិយប្រាសាទរបស់កម្ពុជានេះណាស់។គ្រាន់តែជាការរំលេចឡើងពីដីខ្សាច់តែប៉ុណ្ណោះ សារមន្ទីរដីខ្សាច់ Tottori ដែលរចនាឡើងដោយសិស្បករអន្តរជាតិនេះ បានទទួលបានចូលទស្សនាដ៏ច្រើនកុះករ ដែលពិព័រណ៌នេះអាចរកចំណូលបានរាប់លានដុល្លារពីសំណង់បុរាណធ្វើពី ដីខ្សាច់៕
No comments:
Post a Comment