Thursday, May 30, 2013
អត្ថប្រយោជន៏នៃការប្រើបា្រស់Visa card
អត្ថប្រយោជន៏នៃការប្រើបា្រស់Visa card
Visa
card:ជាប្រភេទប័ណ្ណអេឡិចត្រូនិចដែលត្រូវបានគេនិយមប្រើបា្រស់ទូទាំងសាកលលោកនាពេលបច្ចុប្បន្ននេះ។
ការប្រើបា្រស់ Visa Cardបាននាំមកនូវអត្ថប្រយោជន៏ជាច្រើនដល់អ្នកប្រើបា្រស់ដែលរួមមាន ដូចខាងក្រោម:
១ ផ្តល់ភាពងាយស្រួល: Visa
Cardជួយឲ្យអ្នកប្រើបា្រស់អាចទិញទិនិញសេវាកម្មដោយមិនចាំបាច់កាន់លុយ
ចំនួនច្រើនទៅដល់ទីផ្សារហើយហាងតែម្តងនោះទេ
ហើយយើងអាចមានលទ្ធភាពចាយវាតាមតម្រូវការនិងរហ័សទា
ន់ចិត្តដែលយើងនឹកស្មានមិនដល់។មិនតែប៉ននោះ
យើងអាចប្រើប្រាស់ប័ណ្ណនេះសម្រាប់ធ្វើការបញ្ជទិញយ៉ាងទូលំទូ
លាយជុំវិញពិភពលោក។
២ ចំណេញពេលវេលា:
ការប្រើបា្រស់វីសាកាតធ្វើឲ្យអ្នកប្រើបា្រស់ចំណេញពេលវេលាក្នុងការទិញទំនិញសេ
វាកម្មតាមរយ:អ៊ីនធើណេត ដោយមិនចាំបាច់ចំនាយពេលច្រើនដើម្បីទៅទិញដោយផ្ទាល់
ជាពិសេសគឺយើងអាចចំ ណេញថវិការក្នុងការធ្វើដំណើរទៅទីតាំងឆ្ងាយៗថែមទៀតផង។
៣ ផ្តល់ឲ្យយើងនូវសុវត្ថិភាព។
៤ ជួយឲ្យអ្នកលក់ឬអ្នកផ្គត់ផ្គង់ទទួលបានអតិថិជនច្រើនជាងមុន បង្កើនចំណូលពីការលក់ ទទួលបានភាពជោគ ជ័យលើការប្រកួតប្រជែង បំពេញតម្រូវការស្របតាមទីផ្សរបច្ចុប្បន្ន។
៥ ករណីប័ណ្ណឥណទាននោះត្រូវបានកាន់កាប់ជាក្រុមនោះមានការអនុវត្តដោយផ្តល់សិទ្ធិកាន់កាប់ Visa Cardផ្តាច់មុខជាបណ្តោះអាសន្នទៅឲ្យនរណាម្មាក់ជាកម្មសិទ្ធិករយោងតាមកិច្ចព្រម ព្រៀងក្នុងកិច្ចសន្យា។
៦ ធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចកាន់តែមានការរីកចម្រើននិងមានភាពទាន់សម័យ។
៧ ពិនិត្យមើលសមតុល្យក្នុងកាតបានតាមតម្រូវការ។
៨ អាចផ្ទេរប្រាក់ពីទីតាំងផ្សេងៗគ្នាបានតាមតម្រូវការ។
៩ អាចដកប្រាក់បានប្រសិនបើអ្នកមានបា្រក់បញ្ញើតាមតម្រូវការ ឬបា្រក់បញ្ញើសន្សំ។
១០ ទូទាត់ទំនិញឬសេវាកម្មតាមអ៊ីនធើណេត។
៣ ផ្តល់ឲ្យយើងនូវសុវត្ថិភាព។
៤ ជួយឲ្យអ្នកលក់ឬអ្នកផ្គត់ផ្គង់ទទួលបានអតិថិជនច្រើនជាងមុន បង្កើនចំណូលពីការលក់ ទទួលបានភាពជោគ ជ័យលើការប្រកួតប្រជែង បំពេញតម្រូវការស្របតាមទីផ្សរបច្ចុប្បន្ន។
៥ ករណីប័ណ្ណឥណទាននោះត្រូវបានកាន់កាប់ជាក្រុមនោះមានការអនុវត្តដោយផ្តល់សិទ្ធិកាន់កាប់ Visa Cardផ្តាច់មុខជាបណ្តោះអាសន្នទៅឲ្យនរណាម្មាក់ជាកម្មសិទ្ធិករយោងតាមកិច្ចព្រម ព្រៀងក្នុងកិច្ចសន្យា។
៦ ធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចកាន់តែមានការរីកចម្រើននិងមានភាពទាន់សម័យ។
៧ ពិនិត្យមើលសមតុល្យក្នុងកាតបានតាមតម្រូវការ។
៨ អាចផ្ទេរប្រាក់ពីទីតាំងផ្សេងៗគ្នាបានតាមតម្រូវការ។
៩ អាចដកប្រាក់បានប្រសិនបើអ្នកមានបា្រក់បញ្ញើតាមតម្រូវការ ឬបា្រក់បញ្ញើសន្សំ។
១០ ទូទាត់ទំនិញឬសេវាកម្មតាមអ៊ីនធើណេត។
តើអ្វីទៅជាប្រព័ន្ធពត៏មាន?
ពត៏មាន:ជាទិន្នន័យដែលបញ្ជូនចូលទៅក្នុងមួយដែលមានអត្ថន័យនិងមានប្រយោជន៏ដល់មនុស្សជុំវិញខ្លួន។
ទិន្នន័យ:ជាសង្វាក់នៃពត៏មានដើមដែលតំណាងឲ្យព្រឹត្តិការណ៏កើតឡើងក្នុងអង្គភាពឬក៏បរយាកាសដែលអាចមើលឃើញមុនេពេលដែលពួកយើងត្រូវបានគេរៀបចំចូលទៅក្នុងទម្រង់មួយដែលលមនុស្សអាចយល់និងប្រើបា្រស់បាន។
Input:ម្រមូលទិន្នន័យដើមពីក្នុងអង្គភាពឬបរិយាកាសខាងក្រៅ។
Processing:ជាការបំលែងនូវទិន្នន័យនូវដែលបានបញ្ជូលឲ្យទៅជាទម្រង់មួយដែលមានន័យគ្រប់គ្រាន់។
Output:ជាករបញ្ជូនពត៏មានដែលមានដំណើរការទៅដល់មនុស្សដែលប្រើបា្រស់វាឬក៏ទៅសកម្មភាពដែលវាត្រូវបានគេប្រើបា្រស់។
Feedback:ជាលទ្ធផលដែលត្រឡប់ទៅកាន់ប្រភពដើមនៃអ្នកបញ្ជូនទិន្នន័យដើម្បីជួយឲ្យពួកគេវាយតម្លៃនិងកែតម្រូវនៃជំហានដើម។
Formal System:ផ្អែកលើការកំនត់និយមន័យជាក់លាក់នៃទិន្នន័យនិងជំហានផ្សេងៗសម្រាប់
Collecting, Storing, Processing,
Disseminating,និងប្រើបា្រស់ទិន្នន័យទាំងអស់នេះ។
Computer-Based information:ជាប្រព័ន្ធពត៏មានដែលផ្តោតសំខាន់លើផ្នែកHardware and Softwareសម្រាប់ដំណើ រការ និងចែកចាយពត៏មាន។
ហេតុអ្វីត្រូវប្រើប្រព័ន្ធពត៏មាន?
សព្វថ្ងៃនេះប្រព័ន្ធពត៏មានត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយនិងមានសារ:សំខាន់សម្រាប់អ្នកគ្រប់គ្រងដោយសារតែក្រុមហ៊ុនជាច្រើនត្រូវការប្រព័ន្ធពត៏មានដើម្បីរស់រាននិងទទួលបានជោគជ័យ។ប្រព័ន្ធអាចជួយអ្នកគ្រប់គ្រងជាច្រើនពង្រីកសក្តានុពលទៅទីតាំងឆ្ងាយៗដោយធ្វើការផ្តល់នូវផលិតផលនិងសេវាកម្មថ្មីៗ
កែទម្រង់
ការងារនិងចរន្តហើយធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងល្អប្រសើរនូវមធ្យោបាយដែលពួកគែអាចធ្វើអាជីវកម្ម។
ក បរិយាកាសការប្រកួតប្រជែងពាណិជ្ជកម្មនិងការលេចឡើងនូវក្រុមហ៊ុនទំនើប
អនុភាពខ្លាំងក្លា៤យ៉ាងដែលធ្វើឲ្យមានបម្រែបម្រួលទូទាំងពិភពលោកក្នុងការផ្លាស់ប្តូរបរិយាកាសវិស័យពាណិជ្ជកម្មទាំងនេះមានដូចខាងក្រោម:
+សាកលភាវូបនីយ៏កម្ម
ភាគរយនៃការរីកចម្រើននៃសេដ្ឋកិច្ចអាមេរិកនិងសេដ្ឋកិច្ចបែបឧស្សាហកម្មជឿនលឿនដ៏ទៃទៀតនៅក្នុងសហាគមន៏អ៊ឺរ៉ុបនិងអាស៊ីពឹងផ្អែកជាចម្បងលើការនាំចេញនាំចូល។ភាពជោគជ័យរបស់ក្រុមហ៊ុននាពេលបច្ចុប្បន្ននិងអនាគតពឹងផ្អែកទៅលើសមត្ថភាពរបស់ពួកគេក្នុងការប្រតិបត្តិការទូទាំងសាកលលោក។សព្វថ្ងៃនេះប្រព័ន្ធពត៏មានបានផ្តល់សមត្ថភាពនូវការទំនាក់ទំនងនិងសមត្ថភាពគិតវិភាគដែលក្រុមហ៊ុនជាច្រើនត្រូវការសម្រាប់ជំនួញនិងរៀបចំចាត់ចែងអាជីវកម្មក្នុងទ្រង់ទ្រាយសកល។ការត្រួតពិនិត្យទៅលើកិច្ចសហប្រតិបត្តិការជាសាកលដោយធ្វទំនាក់ទំនងជាមួយអ្នកចែកចាយនិងអ្នកផ្គត់ផ្គង់ដោយត្រូវការប្រតិបត្តតការ២៤ម៉ោងក្នុង១ថ្ងៃ។នៅក្នុងប្រទេសបរិយាកាសផ្សេងៗគ្នា
ការផ្តល់សេវាក្នុងស្រុកនិងតម្រូវការរបា យ
ការណ៏ជាលក្ខណ:អន្តរជាតិគឺជាការប្រកួតប្រជែងក្នុងអាជីវកម្មដដ៏ចម្បងដែលទាមទារឲ្យមានការឆ្លើយតបពិប្រព័ន្ធពត៏មានប្របកដោយអានុភាព។
Globalization information Technology
ក៏នាំមកនូវការគំរាមកំហែងថ្មីសម្រាប់ក្រុមហ៊ុនពា
ណិជ្ជកម្មក្នងស្រុកដោយសារការទំនាក់ទំនងសាកលនិងប្រព័ន្ធគ្រប់គ្រងគឺអតិថិជននាពេលបច្ចុប្បន្នអាចទិញទំនិញបាននៅលើទីផ្សារទូទាំងសាកលលោក។ដើម្បីក្លាយជាដៃគូរក្នុងទីផ្សារអន្តរជាតិគឺក្រុមហ៊ុនត្រូវការជាចាំបាច់អានុភាពនៃព
ត៏មាននិងប្រព័ន្ធទំនាក់ទំនងពត៏មាន។
+ការផ្លាស់ប្តូរសេដ្ឋកិច្ចបែបឧស្សាហកម្ម
សហរដ្ឋអាមេរិក
ជប៉ុន អាល្លីម៉ង់
និងប្រទេសមហាអំណាចធំៗជាច្រើនទៀតកំពុងនឹងក្លាយខ្លួនពីសេដ្ឋកិច្ចបែបឧស្សា
ហកម្មទៅជាសេដ្ឋកិច្ចសេវាកម្មផ្តោតលើពត៏មាននិងចំណេះដឹង
កែច្នៃផលិតផលកំពុងឈានទៅរកប្រទេសដែលមាន
បា្រក់ឈ្មួលទាប។ការផ្លាស់ប្តូរពត៏មាននិងចំណេះដឹងបានចាប់ផ្តើមកកើតនៅក្នុងអំឡុងសតវត្សទិ២០ហើយបានបង្កើនល្បឿនជាបន្តបន្ទាប់។។នៅក្នុងឆ្នាំ១៩៧៦កម្មករដែលត្រូវបានជួលឲ្យធ្វើការក្នុងការិយាល័យមានអត្រាភាគរយខ្ពស់ជាងចំនួនកម្មករកសិដ្ឋាន
កម្មករផ្នែកសេវាក ម្មនិងកម្មករប្រើកំលាំង។
ប្រជាជនបច្ចុប្បន្នមិនចាំបាច់ធ្វើការនៅក្នុងកសិដ្ឋានឬក្នុងរោងចក្រទៀតទេ
ផ្ទុយទៅវិញពួកគេត្រូវបានធ្វើការនៅក្នុង ផ្នែកលក់ ក្នុងវិស័យអប់រំ
សេវាសុខភាព ធនាគារនិងក្រុមហ៊ុនធានារ៉ាប់រង ក៏ដូចជាក្រុមហ៊ុនសេវាកម្ម
ផ្លូវច្បាប់ជាដើម ហើយពួកគេអាចផ្តល់សេវាដូចជាថតចម្លងឯកសារ
ការបង្កើតកម្មវិធិកំព្យូទ័រ។ ទាំងអស់នេះជាប់ទាក់ទងនឹង ការចែក
ចាយចំនេះដឹងនិងពត៏មានថ្មីៗ។
ចំណេះដឹងនិងពត៏មានកំពុងក្លាយខ្លួនទៅជាគ្រឹះសម្រាប់សេវាកម្មនិងផលិតផលថ្មីៗជាច្រើន។ផលិតផលដែលមានការ
ចូលចំនេះដឹងនិងពត៏មានដូចជា Game
Computerទាមទារឲ្យមានកម្រិតខ្ពស់ដើម្បិផលិតផលិតផលចេញសេវាកម្ម។ផ្នែកនេះត្រូវការកម្មករនិយោជិករាប់លាននាក
ហើយនិងចំនេះដឹងត្រូវបានប្រើកាន់តែចាំបាច់ក្នុងផលិតកម្មនៃផលិតផលបែបប្រពៃណីនៅក្នុងឧស្សាហកម្ម
ទូរស័ព្ទ
រចនាម៉ូតនិងផ្នែកផលិតកម្មពឹងផ្អែកលើចំណេះដឹងនិងបច្ចេកវិទ្យាពត៏មាន។
ប្រព័ន្ធពត៏មានគឺមានភាពចាំបាច់ក្នុងការធ្វើឲ្យប្រសើរឡើងនូវលំហូរពត៏មាននិងចំនេះដឹងនៅក្នុងក្រុមហ៊ុននិងជួយពង្រួមតូវនូវធនធានចំណេះដឹងនៅក្នុងក្រុមហ៊ុនដោយសារតែលទ្ធភាពផលិតកម្មបស់និយោជិតពឹងផ្អែកលើប្រព័នធពត៏មានការសម្រេចិត្តទាក់ទងការគ្រប់គ្រងអំពីបច្ចេកវិទ្យាគឺមានសារ:សំខាន់យ៉ាងខ្លាំងចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន។
+ ការផ្លាស់ប្តូរសហគ្រាសពាណិជ្ជកម្ម
ទ្រង់ទ្រាយនៃសហគ្រាសពានីជ្ជកម្មគឺជាការរៀបចំអ្នកជំនាញដែលមានអាចបត់បែនបានមានការចែករំលែកអំណាច
ចេះរួមសហការសាមគ្គីគ្នាដែលពួកគេពឹងផ្អែកទៅលើពត៏មានដើម្បីចែកចាយផលិតផលដល់អតិថិជនឲ្យបានច្រើនព្រមគ្នាឲ្យស្របតាមីផ្សារនិងអតិថិជនជាក់លាក់។
+ការលេចឡើងនូវក្រុមហ៊ុនទំនើប
ការប្រើបា្រស់ដែលគេចង់បានពិបច្ចេកវិទ្យាពត៏មាននៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មតាំងពីពាក់កណ្តាលទសវត្សឆ្នាំ១៩៩០បានបង្រួមចូលគ្នា
បានធ្វើកំណែទម្រង់អង្គភាពលើផ្នែកសំខាន់ៗដោយបង្កើតលក្ខខណ្ឌនៃការអភិវឌ្ឍន៏ថ្មីៗនៅក្នុងសង្គមឧស្សាហកម្មដែឡនេះគឺជាក្រុមហ៊ុនទំនើប។
ក្រុមហ៊ុនទំនើបជាកន្លែងមួយដែលរាល់ទំនាក់ទំនងអាជីវកម្មសំខាន់ៗរបស់ក្រុមហ៊ុននិង
អតិថិជន
អ្នកផ្គត់ផ្គង់និងនិយោជិតត្រូវបានជំរុញនិងផ្សព្វផ្សាយជាលក្ខណ:ទំនើប។
ទ្រព្យចូលរួមចំបងៗនិងទ្រព្យសកម្ម
សមត្ថភាពស្នូល ទ្រព្យហិរញ្ញវត្ថុ និងទ្រព្យធនធានមនុស្សត្រូវបានគេចាត់ចែង
រៀប
ចំក្នុងមធ្យោបាយទំនើប។ក្រុមហ៊ុនទំនើបទទួលការឆ្លើយតបទោកាន់បរិយាកាសឆ្ងាយរបស់ពួកគេបានល្អជាងក្រុមហ៊ុន
ប្រពៃណីដោយផ្តល់នូវសមត្ថភាពបត់បែនឆាប់រហ័សដើម្បីរស់នៅក្នុងកាល:ទេស:ចៃដន្យណាមួយជាយថាហេតុ។
តាមរយ:ការជម្រុញនឹងការរៀបចំការងាររបស់ពួកគេលក្ខណ:ទំនើប
ក្រុមហ៊ុនទាំងនេះមានសក្តានុពលក្នុងការសម្រេច
បាននូវកម្រិតអស្ចារ្យនៃលទ្ធភារកប្រាក់ចំណេញនិងលទ្ធភាពប្រកួតប្រជែងដោយមានប្រសិទ្ធភាព។
Tuesday, May 28, 2013
ជប៉ុនសង់ប្រាសាទអង្គរវត្តកម្ពុជាពីដីខ្សាច់
Date: Wednesday 29th
May 2013
ប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភ័ណ្ឌជាតិ
អន្តរជាតិ និងជាព្រលឹងរបស់ជាតិខ្មែរមិនអាចកាត់ថ្លៃបាននោះ ត្រូវបានប្រទេសមហាសេដ្ឋកិច្ចជប៉ុនយកទៅច្នៃសូន្យពីដីខ្សាច់ដើម្បី ដាក់តាំងបង្ហាញជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនាពីភាពអស្ចារ្យនៃអរិយវត្ថុនេះនៅក្នុងសារមន្ទីរ មួយរបស់ប្រទេសខ្លួន។
សារមន្ទីរមួយដែលមានឈ្មោះថា Tottori គឺជាផ្នែកមួយនៃតំបន់វប្បធម៌ដ៏ចំណាស់របស់ជប៉ុនដែលមានឈ្មោះថា Chugoku ។ តំបន់នេះជាតំបន់ប្រវត្តិសាស្ត្រដែលស្ថិតនៅភាគខាងលិចនៃប្រទេស ជប៉ុន
ហើយត្រូវបានគេស្គាល់ថា ជាតំបន់ល្បីបំផុតសម្រាប់ភ្ញៀវទេសចរណ៍ ពិសេសនោះល្បីពីសាងសង់នៃរូបចំលាក់ និងរូបសំណាកនានាឡើងដោយពំនូកដីខ្សាច់លើផ្ទៃដីប្រមាណទទឹង២ គីឡូម៉ែត្រ
និងបណ្តោយ១០គីឡូម៉ែត្រ។នៅឆ្នាំនេះ ក្រៅពីមានការច្នៃប្រឌិតប្រាសាទល្បីនានានៅលើពិភពលោកនោះ គេក៏សង្កេតឃើញវត្តមានរបស់ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ត្រូវបានគេរចនារំលេចឡើងគួរឲ្យស្ងប់ស្ងែងផងដែរ ដែលភ្ញៀវទាំងឡាយចូលទស្សនាហើយ តែលើកឡើងពីភាពអស្ចារ្យអច្ឆរិយប្រាសាទរបស់កម្ពុជានេះណាស់។គ្រាន់តែជាការរំលេចឡើងពីដីខ្សាច់តែប៉ុណ្ណោះ សារមន្ទីរដីខ្សាច់ Tottori ដែលរចនាឡើងដោយសិស្បករអន្តរជាតិនេះ បានទទួលបានចូលទស្សនាដ៏ច្រើនកុះករ ដែលពិព័រណ៌នេះអាចរកចំណូលបានរាប់លានដុល្លារពីសំណង់បុរាណធ្វើពី ដីខ្សាច់៕
Saturday, May 18, 2013
Giethoorn ភូមិចម្លែក ដ៏ស្រស់ស្អាត នៅប្រទេសហូឡង់
Saturday, 18 May 2013 10:01 ប្រែសម្រួល៖ Looking TODAY Posted: ID 065
Giethoorn ជាភូមិមួយដ៏ចម្លែក ដែលគ្មានផ្លូវគោក ហើយជាតំបន់ទាក់ទាញ ភ្ញៀវទេសចរយ៉ាងខ្លាំង នៅក្នុងប្រទេសហូឡង់ ត្រូវបានគេឲ្យឈ្មោះថា "Venice of the North"។ នៅក្នុងភូមិនេះ គ្មានផ្លូវគោកសម្រាប់ការបើកបរម៉ូតូ ឬរថយន្តនោះទេ រាល់ការដឹកជញ្ជូន និងការធ្វើដំណើរ គឺតាមរយៈផ្លូវទឹក ដែលមានប្រឡាយជាច្រើននៅក្នុងភូមិ។
ទឹកជាច្រើននៅក្នុងភូមិ គឺបន្សល់ទុកមកពី គ្រោះទឹកជំនន់ St Elizabeth យ៉ាងធំ កាលពីឆ្នាំ ១១៧០ ហើយភូមិនេះត្រូវបានគេរកឃើញ និងសាងសង់ឡើងវិញ នៅក្នុងឆ្នាំ ១២៣០។ មុនពេលដែលមានគ្រោះទឹកជំនន់មកដល់ ភូមិមួយនេះ មានឈ្មោះហៅថា ‘Geytenhorn’ ។
ផ្ទះជាច្រើនត្រូវបានគេសាងសង់ នៅលើកោះតូចៗ ហើយស្ពានឈើគេសាងសង់ឡើង ដើម្បីភ្ជាប់ពីកោះមួយទៅកោះមួយទៀត។ ប្រជាជននៅភូមិនេះ ប្រើប្រាស់ទូកតូចៗ រួមជាមួយ ម៉ាស៊ីនអេឡិចត្រូនិចយ៉ាងស្ងាត់ ក្នុងការធ្វើដំណើរ។
ភូមិ Giethoorn បានក្លាយជាភូមិមួយដ៏ល្បី និងទាក់ទាញភ្ញៀវទេសចរ នៅក្នុងឆ្នាំ ១៩៥៨ នៅពេលដែលលោក Bert Haanstra ជាផលិតករភាពយន្ត បានមកថតខ្សែភាពយន្តកំប្លែង "Fanfare" នៅក្នុងភូមិនេះរួចមក៕
Friday, May 17, 2013
Subscribe to:
Posts (Atom)