Thursday, July 11, 2013

អ្នកគួរតែតស៊ូរក្នុងឆាកជីវិត

+នាទីគួរយល់ដឹងៈ
        -មនុស្សគ្រប់គ្រប់រូបបានចាប់កំណើតមកហើយរមែងចង់បានអ្វីដែលជាក្តីស្រម៉ៃរបស់ខ្លួនគ្រប់
ៗគ្នាទាំងអស់ហើយពូកគេតែងតែព្យាយាមបំពេញនូវសេចក្តីត្រូវការតាមរយៈការលិតខំផ្សេងៗក្នុង
រូបភាពខុសៗគ្នា។ប៉ុន្តែអ្វីដែលគេព្យាយាមស្វែងរកសេចក្តីត្រូវការរបស់ខ្លួនគឺមិនប្រាសដថាពួកគេ
អាចរកបានតាមតែតម្រូវការក្នុងការចង់បានរបស់ពួកគេទេ។ចូរចងចាំថាមនុស្សគ្រប់រូបគ្មាន
នរណាម្នាក់ដែលចង់បាននូវពាក្យថាបរាជ័យនោះទេ។តែជាអកុសល្យមានអ្នកខ្លះគេអាចគេចរួច
អ្នកខ្លះមិនរួច។មិនតែប៉ុណ្ណោះភាពបរាជ័យនោះអាចជាឧបសក្គផ្សេងៗដល់ជីវិតរស់នៅរបស់គេផ
ងដែរ។ ទោះអ្នកមានឬអ្នកក្រក៏ដោយឲ្យតែមានជីវិតនៅក្នុងវាលវដ្តសង្សាគឺត្រូវតែមានបញ្ហារាប់មិ
នអស់ទេ។ចូរអ្នកគិតថាអ្វីៗដែលអ្នកមាននៅក្នុងដៃរបស់អ្នកគឺជាភាពអស្ចារ្យរបស់អ្នកព្រោះទាំង
នេះគឺជាលទ្ធផលដែលអ្នកបានខិតខំស្វែងរកវាបានដោយកំលាំងកាយចិត្តរបស់អ្នកទោះបីជាអ្នកដទៃ
មិនពេញចិត្តនូវអ្វីដែលអ្នកមានក៏ដោយ។អ្នកត្រូវគិតថាស៊ូរព្យាយាមបំពេញចិត្តខ្លួនឯងជាជាង
បំពញអ្នកបំពេញចិត្តអោយអ្នកដទៃព្រោះអ្នកត្រូវយល់ថាអ្នកមិនអាចបំពេញចិត្តខ្លួនឯងបានទាំងអស់
ផងចុះទំរាំតែអ្នកព្យាយាមបំពេញនូវតម្រូវការអ្នកដទៃគឺមិនងាយទេ។កុំបោះបង់ការព្យាយាមអ្នក
អោយសោះតស៊ូរឡើង។

No comments:

Post a Comment