សេវាអេស៊ីលីដាយូនីធី
របៀបប្រើសេវាអេស៊ីលីដាយូនីធី
ទាញយក (ទំហំ: ៣,៩០MB)
ទាញយក (ទំហំ: ៣,៩០MB)
អេស៊ីលីដាយូនីធី គឺជាការផ្តល់នូវសេវាហិរញ្ញវត្ថុជូនអតិថិជនក្នុងសហគមន៍ តាមរយៈទូរស័ព្ទដៃគ្រប់ប្រព័ន្ធទាំងអស់ ។ សេវានេះធ្វើឱ្យមានការប្រមូលផ្តុំ និងបង្រួបបង្រួមអតិថិជនពីគ្រប់មជ្ឈដ្ឋាន ឱ្យស្ថិតនៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុតែមួយ ហើយបង្កលក្ខណៈងាយស្រួលដល់ការធ្វើប្រតិបត្តិការធនាគារប្រចាំថ្ងៃ ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព នៅគ្រប់ទីកន្លែង ទាំងក្នុងនិងក្រៅប្រទេស មិនចាំបាច់ធ្វើដំណើរទៅកាន់ការិយាល័យធនាគារឡើយ ។
សេវាអេស៊ីលីដាយូនីធី អនុញ្ញាតឱ្យលោកអ្នកអាចធ្វើប្រតិបត្តិការសេវាធនាគារបាន (ដែលក្នុងនោះរួមទាំងការដកប្រាក់តាមម៉ាស៊ីនអេធីអឹម របស់ធនាគារអេស៊ីលីដា ដោយមិនប្រើប័ណ្ណអេធីអឹម) តាមរយៈទូរស័ព្ទដៃគ្រប់ប្រភេទ និងគ្រប់ប្រព័ន្ធ ដូចខាងក្រោម ៖
- ពិនិត្យមើលអត្រាប្តូរប្រាក់
- ពិនិត្យមើលសមតុល្យគណនី
- ពិនិត្យមើលរបាយការណ៍គណនីសង្ខេប
- ផ្ទេរប្រាក់រវាងគណនីម្ចាស់តែមួយ
- ផ្ទេរប្រាក់រវាងគណនីម្ចាស់ផ្សេងគ្នា
- ទូទាត់វិក្កយបត្រ (ទឹក ភ្លើង អ៊ីនធើណែត ឬទូរស័ព្ទ ។ល។)
- បញ្ចូលទឹកប្រាក់ទូរស័ព្ទដៃ
- សេវាផ្សេងៗទៀត
អត្ថប្រយោជន៍
សេវាអេស៊ីលីដាយូនីធី
- ភាពងាយស្រួល ៖ ងាយស្រួលធ្វើប្រតិបត្តិការជំនួញជាមួយដៃគូ និងធនាគារអេស៊ីលីដា
- ភាពឆាប់រហ័ស ៖ ខ្ញុំអាចធ្វើប្រតិបត្តិការធនាគារបានគ្រប់ទីកន្លែង នៅពេលខ្ញុំមានតម្រូវការ
- ការត្រួតពិនិត្យ ៖ ធនាគារអេស៊ីលីដា បានផ្តល់ឱកាសឱ្យខ្ញុំចាត់ចែងសាច់ប្រាក់ និងត្រួតពិនិត្យដោយខ្លួនឯង
- ការបម្រើសេវាខ្លួនឯង ៖ ធនាគារអេស៊ីលីដា អនុញ្ញាតឱ្យខ្ញុំធ្វើប្រតិបត្តិការធនាគារដោយខ្លួនឯង និងធ្វើឱ្យខ្ញុំបានចំណេញពេល
- ការចូលរួម ៖ ធនាគារអេស៊ីលីដា ធ្វើឱ្យខ្ញុំចាប់អារម្មណ៍លើសេវាធនាគារ និងធ្វើឱ្យខ្ញុំក្លាយជាមនុស្សទាន់សម័យ
- ឱកាសផ្សេងៗ ៖ ខ្ញុំមានឱកាសប្រើប្រាស់ផលិតផល-សេវាកម្មផ្សេងៗរបស់ធនាគារក្នុងពេលដំណាលគ្នា
លក្ខណៈពិសេស
- មានគណនីបញ្ញើសំចៃ គណនីចរន្ត ឬគណនីបញ្ញើតាមតម្រូវការ
- លោកអ្នកអាចប្រើប្រាស់សេវាអេស៊ីលីដាយូនីធីបាន ជាមួយទូរស័ព្ទដៃគ្រប់ប្រភេទ និងគ្រប់ប្រព័ន្ធ
- អាចជ្រើសរើសយកភាសាខ្មែរ ឬអង់គ្លេស ដើម្បីធ្វើប្រតិបត្តិការសេវាអេស៊ីលីដាយូនីធី ដោយផ្អែកលើប្រភេទទូរស័ព្ទ និងមធ្យោបាយដែលលោកអ្នកបានជ្រើសរើស
- មានគណនីជាមួយធនាគារអេស៊ីលីដា ដូចជា គណនីបញ្ញើសំចៃ គណនីចរន្ត ឬគណនីបញ្ញើតាមតម្រូវការ
- ធនាគារអេស៊ីលីដា ផ្តល់ជូនរូបិយប័ណ្ណបីប្រភេទគឺ ប្រាក់ដុល្លារអាមេរិក ប្រាក់រៀល និងប្រាក់បាត ។ ប្រសិនបើរូបិយប័ណ្ណធ្វើប្រតិបត្តិការខុសពីរូបិយប័ណ្ណនៃគណនី នោះធនាគារនឹងប្តូរប្រាក់ជាស្វ័យប្រវត្តិ ដោយផ្អែកលើអត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារអេស៊ីលីដានៅពេលនោះ
- ប្រាក់តម្កល់ដំបូង និងសមតុល្យអប្បបរមា គឺតម្រូវតាមប្រភេទគណនីដែលលោកអ្នកភ្ជាប់ជាមួយសេវាអេស៊ីលីដាយូនីធី
- ផ្តល់ជូនអតិថិជនទូទៅ ទាំងឯកត្តជន និងក្រុមហ៊ុន
- ទទួលបានអត្រាការប្រាក់ (គណនីបញ្ញើសំចៃ)
- មានគណនីអេស៊ីលីដាយូនីធី
- លោកអ្នកអាចប្រើប្រាស់សេវាអេស៊ីលីដាយូនីធីបាន ជាមួយទូរស័ព្ទដៃគ្រប់ប្រភេទ និងគ្រប់ប្រព័ន្ធ
- អាចជ្រើសរើសយកភាសាខ្មែរ ឬអង់គ្លេស ដើម្បីធ្វើប្រតិបត្តិការសេវាអេស៊ីលីដាយូនីធី ដោយផ្អែកលើប្រភេទទូរស័ព្ទ និងមធ្យោបាយដែលលោកអ្នកបានជ្រើសរើស
- ប្រព័ន្ធនឹងបង្កើតគណនីជូនលោកអ្នកដោយស្វ័យ ប្រវត្តិ នៅពេលលោកអ្នកចុះឈ្មោះប្រើសេវាអេស៊ីលីដាយូនីធី ហើយត្រូវបានបិទវិញដោយស្វ័យប្រវត្តិ នៅពេលសមតុល្យគណនីសូន្យរយៈពេលបីខែ ឬនៅពេលលោកអ្នកឈប់ប្រើប្រាស់ (លេខទូរស័ព្ទចល័ត គឺជាលេខគណនីរបស់លោកអ្នក)
- លោកអ្នកអាចធ្វើប្រតិបត្តិការជា ប្រាក់ដុល្លារអាមេរិក ប្រាក់រៀល និងប្រាក់បាត ។ ប្រសិនបើរូបិយប័ណ្ណធ្វើប្រតិបត្តិការខុសពីប្រាក់ដុល្លារអាមេរិក នោះធនាគារនឹងប្តូរប្រាក់ជាស្វ័យប្រវត្តិ ដោយផ្អែកលើអត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារអេស៊ីលីដានៅពេលនោះ
- ប្រាក់តម្កល់ដំបូង គឺមិនតម្រូវ
- សមតុល្យអប្បបរមា ស្មើសូន្យ (០)
- ផ្តល់ជូនតែអតិថិជនឯកត្តជនប៉ុណ្ណោះ
- ពុំទទួលបានអត្រាការប្រាក់ទេ
ដកប្រាក់តាមរយៈម៉ាស៊ីនអេធីអឹមអេស៊ីលីដា ដោយពុំចាំបាច់ប្រើប័ណ្ណ
ការដាក់ប្រាក់ និងដកប្រាក់
- ការដាក់ប្រាក់នៅការិយាល័យធនាគារអេស៊ីលីដា
លោកអ្នកអាចដាក់ប្រាក់ចូលក្នុងគណនីអេស៊ីលីដាយូនីធី នៅការិយាល័យធនាគារអេស៊ីលីដា - ការដកប្រាក់នៅការិយាល័យធនាគារអេស៊ីលីដា ឬអេធីអឹមរបស់ធនាគារអេស៊ីលីដា
លោកអ្នកអាចដកប្រាក់ នៅការិយាល័យធនាគារអេស៊ីលីដា ឬអេធីអឹមរបស់ធនាគារអេស៊ីលីដា (ដោយមិនចាំបាច់ប្រើប័ណ្ណអេស៊ីលីដា) ដោយផ្តល់ព័ត៌មានដូចខាងក្រោម ៖ - លេខទូរស័ព្ទ
- លេខសម្ងាត់មាស (Gold Code)1 ឬលេខសម្ងាត់ផ្ទាល់ខ្លួន (MPIN)2
- ចំនួនទឹកប្រាក់ដែលត្រូវដក (ករណីដកតាមអេធីអឹម គឺលោកអ្នកអាចដកសាច់ប្រាក់តាមចំនួនដែលអេធីអឹម អាចបញ្ចេញឱ្យបានតែប៉ុណ្ណោះ ។ ទឹកប្រាក់ដែលនៅសល់ លោកអ្នកអាចដកនៅការិយាល័យធនាគារអេស៊ីលីដា ដោយប្រើលេខសម្ងាត់មាសដដែល)
- លេខ OTP3 ដើម្បីបញ្ជាក់ប្រតិបត្តិការដកប្រាក់
កម្រៃសេវា
បរិយាយ | ដុល្លារអាមេរិក | រៀល | បាត |
---|---|---|---|
មានគណនីបញ្ញើសំចៃ គណនីចរន្ត ឬគណនីបញ្ញើតាមតម្រូវការ | |||
១. ការសុំប្រើប្រាស់សេវាអេស៊ីលីដាយូនីធី | ៥ | ២០.០០០ | ២០០ |
២. សេវាប្រចាំខែ | ០,៥០ | ២.០០០ | ២០ |
៣. ពិនិត្យមើលសមតុល្យគណនី និងរបាយការណ៍គណនីសង្ខេប | មិនគិតថ្លៃ | មិនគិតថ្លៃ | មិនគិតថ្លៃ |
៤. ពិនិត្យមើលអត្រាប្តូរប្រាក់ | មិនគិតថ្លៃ | មិនគិតថ្លៃ | មិនគិតថ្លៃ |
៥. បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ | មិនគិតថ្លៃ | មិនគិតថ្លៃ | មិនគិតថ្លៃ |
៦. ទូទាត់វិក្កយបត្រ ក្នុងមួយប្រតិបត្តិការ | ០,២៥ | ១.០០០ | ១០ |
៧. ផ្ទេរប្រាក់រវាងគណនីម្ចាស់តែមួយ (នៅក្នុងសាខា និង CIF4 តែមួយ) ក្នុងមួយប្រតិបត្តិការ | ០,១០ | ៤០០ | ៤ |
៨. ផ្ទេរប្រាក់រវាងគណនីម្ចាស់តែមួយ (នៅក្នុងសាខាផ្សេងគ្នា និង CIF តែមួយ) ក្នុងមួយប្រតិបត្តិការ | |||
អតិថិជនធម្មតា | ១ | ៤.០០០ | ៤០ |
អតិថិជនពិសេស | ២ | ៨.០០០ | ៨០ |
៩. ផ្ទេរប្រាក់រវាងគណនីម្ចាស់ផ្សេងពីគ្នា (នៅក្នុងសាខាតែមួយ) ក្នុងមួយប្រតិបត្តិការ | ០,៥០ | ២.០០០ | ២០ |
១០. ផ្ទេរប្រាក់រវាងគណនីម្ចាស់ផ្សេងពីគ្នា (នៅក្នុងសាខាផ្សេងគ្នា) ក្នុងមួយប្រតិបត្តិការ | |||
អតិថិជនធម្មតា | ១ | ៤.០០០ | ៤០ |
អតិថិជនពិសេស | ៣ | ១២.០០០ | ១២០ |
១១. ផ្ទេរប្រាក់រវាងគណនីម្ចាស់ផ្សេងគ្នា (ពីគណនី ទៅលេខទូរស័ព្ទដៃ) ក្នុងមួយប្រតិបត្តិការ | ១ | ៤.០០០ | ៤០ |
មានគណនីអេស៊ីលីដាយូនីធី | |||
១. ការសុំប្រើប្រាស់សេវាអេស៊ីលីដាយូនីធី | ៣,៥០ | ១៤.០០០ | ១៤០ |
២. សេវាប្រចាំខែ | មិនគិតថ្លៃ | មិនគិតថ្លៃ | មិនគិតថ្លៃ |
៣. ពិនិត្យមើលសមតុល្យគណនី និងរបាយការណ៍គណនីសង្ខេប | មិនគិតថ្លៃ | មិនគិតថ្លៃ | មិនគិតថ្លៃ |
៤. ពិនិត្យមើលអត្រាប្តូរប្រាក់ | មិនគិតថ្លៃ | មិនគិតថ្លៃ | មិនគិតថ្លៃ |
៥. បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ | មិនគិតថ្លៃ | មិនគិតថ្លៃ | មិនគិតថ្លៃ |
៦. ទូទាត់វិក្កយបត្រ ក្នុងមួយប្រតិបត្តិការ | ០,២៥ | ១.០០០ | ១០ |
៧. ផ្ទេរប្រាក់រវាងគណនីម្ចាស់តែមួយ ក្នុងមួយប្រតិបត្តិការ | ០,៥០ | ២.០០០ | ២០ |
៨. ផ្ទេរប្រាក់ទៅកាន់អ្នកមាន ឬមិនមានគណនីជាមួយធនាគារអេស៊ីលីដា ក្នុងមួយប្រតិបត្តិការ | ១,៥០ | ៦.០០០ | ៦០ |
៩. ដាក់ប្រាក់បញ្ញើ (គណនីផ្ទាល់ខ្លួន) | មិនគិតថ្លៃ | មិនគិតថ្លៃ | មិនគិតថ្លៃ |
១០. ដាក់ប្រាក់បញ្ញើ (គណនីអ្នកផ្សេង) | ១,៥០ | ៦.០០០ | ៦០ |
ទំហំប្រតិបត្តិការ
- មានគណនីបញ្ញើសំចៃ គណនីចរន្ត ឬគណនីបញ្ញើតាមតម្រូវការ
- លោកអ្នកអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ ៖
- រវាងគណនីម្ចាស់ផ្សេងពីគ្នា ដែលមានគណនីជាមួយធនាគារអេស៊ីលីដា បានរហូតដល់ ២៥ដងក្នុងមួយថ្ងៃ និងក្នុងមួយប្រតិបត្តិការបានរហូតដល់ ៩៩៩ដុល្លារអាមេរិក ឬសមមូល (ចំពោះអតិថិជនពិសេស បានរហូតដល់ ២៥ដងក្នុងមួយថ្ងៃ និងក្នុងមួយប្រតិបត្តិការបានរហូតដល់ ៥.០០០ដុល្លារអាមេរិក ឬសមមូល)
- ទៅកាន់លេខទូរស័ព្ទដៃ បានរហូតដល់ ២៥ដងក្នុងមួយថ្ងៃ និងក្នុងមួយប្រតិបត្តិការបានរហូតដល់ ៥០០ដុល្លារអាមេរិក ឬសមមូល
- សម្រាប់ចំនួនប្រតិបត្តិការសេវាអេស៊ីលីដាយូនីធី ក្រៅពីផ្ទេរប្រាក់ខាងលើ គឺមិនកំណត់ ។
- មានគណនីអេស៊ីលីដាយូនីធី
- លោកអ្នកអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់រវាងគណនីម្ចាស់តែ មួយ បានរហូតដល់ ៥ដងក្នុងមួយថ្ងៃ និងចំនួនទឹកប្រាក់អាចផ្ទេរក្នុងមួយថ្ងៃ បានរហូតដល់ ៥០០ដុល្លារ ឬសមមូល
- ផ្ទេរប្រាក់ទៅកាន់អ្នកដទៃ បានរហូតដល់ ៥ដងក្នុងមួយថ្ងៃ និងចំនួនទឹកប្រាក់អាចផ្ទេរក្នុងមួយថ្ងៃបានរហូតដល់ ៥០០ដុល្លារ ឬសមមូល
- លោកអ្នកអាចដកប្រាក់នៅតាមការិយាល័យធនាគារអេស៊ីលីដា ក្នុងមួយថ្ងៃបានរហូតដល់ ២.៥០០ដុល្លារ និងនៅតាមម៉ាស៊ីនអេធីអឹមរបស់ធនាគារអេស៊ីលីដា ក្នុងមួយថ្ងៃបានរហូតដល់ ៥០០ដុល្លារ
- សម្រាប់ចំនួនប្រតិបត្តិការសេវាអេស៊ីលីដាយូនីធី ក្រៅពីផ្ទេរប្រាក់ និងដកប្រាក់ខាងលើ គឺមិនកំណត់ ។
អតិថិជនដែលមិនបានចុះឈ្មោះប្រើសេវាអេស៊ីលីដាយូនីធី តើអាចធ្វើប្រតិបត្តិការសេវាធនាគារដូចម្តេច ?
លោកអ្នកគ្រាន់តែអញ្ជើញមកកាន់ធនាគារអេស៊ីលីដា ដែលមានទីតាំងនៅជិតលោកអ្នកបំផុត រួចបញ្ជាក់ពីតម្រូវការសេវាអេស៊ីលីដាយូនីធី មានដូចជា ៖ សេវាផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ សេវាបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ និងសេវាផ្សេងៗទៀតតាមតម្រូវការ ។តើធ្វើយ៉ាងណាទើបអាចស្នើសុំប្រើប្រាស់ សេវាអេស៊ីលីដាយូនីធី បាន ?
- សូមអញ្ជើញទៅកាន់ការិយាល័យធនាគារអេស៊ីលីដាដែលនៅជិតលោកអ្នក
- សូមភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬប័ណ្ណបើកបរ ដែលមានសុពលភាពប្រើប្រាស់
- ភ្ជាប់ជាមួយនូវទូរស័ព្ទដៃ និងលេខទូរស័ព្ទរបស់លោកអ្នក អាចប្រើប្រាស់សេវា SMS, USSD, WAP ឬ Java Application
- បំពេញពាក្យស្នើសុំប្រើប្រាស់សេវាអេស៊ីលីដាយូនីធី ។
លក្ខខណ្ឌសុវត្ថិភាព
- មិនត្រូវកត់ត្រាលេខសម្ងាត់ផ្ទាល់ខ្លួនទុកលើវត្ថុអ្វីមួយ ដោយត្រូវទន្ទេញចាំមាត់ ដើម្បីងាយស្រួលប្រើប្រាស់
- មិនត្រូវឱ្យគេដឹង ឬមើលឃើញលេខសម្ងាត់នៅពេលប្រើប្រាស់ឡើយ ។ រាល់ពេលបញ្ចូលលេខសម្ងាត់ ត្រូវប្រាកដថាគ្មានអ្នកណាលួចមើលទេ
- មិនត្រូវភ្ជាប់ប្រព័ន្ធ ឬបញ្ចូលកម្មវិធីដែលមិនស្គាល់នៅក្នុងទូរស័ព្ទឡើយ
- ត្រួតពិនិត្យមើលទូរស័ព្ទជានិច្ច ប្រសិនបើរកឃើញកម្មវិធីដែលមិនធ្លាប់ស្គាល់ ត្រូវបិទនិងសម្អាតភ្លាម ឬយកទូរស័ព្ទនោះទៅឱ្យក្រុមហ៊ុនទូរស័ព្ទរបស់អ្នកត្រួតពិនិត្យ និងសំអាត ដើម្បីចៀសវាងមេរោគ ឬការបន្លំលួច
- មិនត្រូវទុកទូរស័ព្ទចោលដោយមិនបានចាក់សោរឡើយ
- ត្រូវចាកចេញពីកម្មវិធីសេវាអេស៊ីលីដាយូនីធី ភ្លាម នៅពេលធ្វើប្រតិបត្តិការរួច
- ត្រូវផ្លាស់ប្តូរលេខសម្ងាត់ឱ្យបានញឹកញាប់
- ការបញ្ចូលលេខសម្ងាត់មិនត្រឹមត្រូវ ចំនួនបីដង នឹងត្រូវច្រានចេញពីប្រព័ន្ធ
- លោកអ្នកត្រូវរក្សាទូរស័ព្ទដែលបានភ្ជាប់សេវាអេស៊ីលីដា យូនីធី ឱ្យមានសុវត្ថិភាពល្អ ។ ប្រសិនបើទូរស័ព្ទនោះខូច ឬបាត់ ត្រូវជូនដំណឹងមកធនាគារជាបន្ទាន់ ដើម្បីទប់ស្កាត់ការបន្លំធ្វើប្រតិបត្តិការ ។ ប្រសិនបើការជូនដំណឹងនេះធ្វើឡើងតាមរយៈទូរស័ព្ទ លោកអ្នកត្រូវបញ្ជាក់បន្ថែមជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ២ថ្ងៃ នៃថ្ងៃធ្វើការរបស់ធនាគារ
- ក្នុងករណីដែលលោកអ្នកលក់ ឬផ្ទេរទូរស័ព្ទ (ដែលភ្ជាប់ប្រព័ន្ធ) ទៅឱ្យអ្នកផ្សេង នោះលោកអ្នកត្រូវមកធនាគារជាបន្ទាន់ដើម្បីភ្ជាប់ប្រព័ន្ធជាថ្មី ។
របៀបប្រើប្រាស់សេវាអេស៊ីលីដាយូនីធី និងខិត្តប័ណ្ណផ្សព្វផ្សាយ
សូមចុចនៅលើពាក្យភ្ជាប់ខាងក្រោម ដើម្បីទាញយករបៀបប្រើប្រាស់សេវាអេស៊ីលីដាយូនីធី និងខិត្តប័ណុ្ណផ្សព្វផ្សាយ ជាប្រភេទ PDF ។- របៀបប្រើប្រាស់សេវាអេស៊ីលីដាយូនីធី (ទំហំ ៖ ៤,៩៧ MB)
- របៀបដកប្រាក់តាមរយៈម៉ាស៊ីនអេធីអឹមអេស៊ីលីដា ដោយមិនប្រើប័ណ្ណ (ទំហំ ៖ ១,២៣ MB)
- ខិត្តប័ណ្ណផ្សព្វផ្សាយ ជាភាសាអង់គ្លេស (ទំហំ ៖ ៧៣០ KB)
- ខិត្តប័ណ្ណផ្សព្វផ្សាយ ជាភាសាខ្មែរ (ទំហំ ៖ ១,១៥ MB)
លក្ខខណ្ឌនៃការប្រើប្រាស់សេវាអេស៊ីលីដាយូនីធី
សូមចុចនៅលើពាក្យភ្ជាប់ខាងក្រោម ដើម្បីទាញយក លក្ខខណ្ឌនៃការប្រើប្រាស់សេវាអេស៊ីលីដាយូនីធី របស់ធនាគារអេស៊ីលីដា ជាប្រភេទ PDF ។- លក្ខខណ្ឌនៃការប្រើប្រាស់សេវាអេស៊ីលីដាយូនីធី ជាភាសាអង់គ្លេស (ទំហំ ៖ ១៧៧ KB)
- លក្ខខណ្ឌនៃការប្រើប្រាស់សេវាអេស៊ីលីដាយូនីធី ជាភាសាខ្មែរ (ទំហំ ៖ ២២៨ KB)
សំគាល់ ៖
- លេខសម្ងាត់មាស (Gold Code) ៖ ជាលេខសម្ងាត់ ៦ខ្ទង់ ដែលបង្កើតឡើងដោយប្រព័ន្ធ ហើយបញ្ចូនទៅក្នុងទូរស័ព្ទរបស់អ្នកផ្ទេរប្រាក់ តាមរយៈសារអេឡិចត្រូនិក (SMS) នៅពេលអតិថិជនបានធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅកាន់លេខទូរស័ព្ទ ដៃ ។ អ្នកផ្ទេរប្រាក់ ត្រូវប្រាប់អ្នកទទួលឱ្យប្រើលេខសម្ងាត់នេះដើម្បីដកប្រាក់ ឬឱ្យអ្នកទទួលបង្កើតលេខសម្ងាត់ផ្ទាល់ខ្លួន ដើម្បីដកប្រាក់នៅពេលក្រោយ ។ លេខសម្ងាត់នេះ មានសុពលភាពប្រើប្រាស់ក្រោយការបង្កើត ដូចខាងក្រោម ៖
- មានសុពលភាពរហូតដល់ម៉ោង ៤ព្រឹក ក្នុងចន្លោះម៉ោងទី៤៨ ដល់ម៉ោងទី៧២ ករណីលោកអ្នកមិនទាន់ដកប្រាក់
- មានសុពលភាពរហូតដល់ម៉ោង ៤ព្រឹក ករណីលោកអ្នកដកប្រាក់ទាំងអស់ក្នុងមួយប្រតិបត្តិការ
- មានសុពលភាពរហូតដល់ ៩០ថ្ងៃ ករណីលោកអ្នកដកប្រាក់មួយចំនួន
- លេខសម្ងាត់ផ្ទាល់ខ្លួន (PIN ឬ MPIN) ៖ ជាលេខសម្ងាត់ ៦ខ្ទង់ និងត្រូវបានជ្រើសរើសដោយអតិថិជន ប្រើដើម្បីចូលប្រើប្រាស់សេវាអេស៊ីលីដាយូនីធី ។
- OTP (One Time Password) ៖ ជាលេខសម្ងាត់ ៧ខ្ទង់ បានបង្កើតឡើងដោយប្រព័ន្ធ និងបញ្ជូនទៅក្នុងទូរស័ព្ទរបស់អ្នកដកប្រាក់ភ្លាមៗ តាមរយៈសារអេឡិចត្រូនិក (SMS) នៅពេលដកប្រាក់ ។ លេខសម្ងាត់នេះត្រូវបានប្រើសម្រាប់មួយប្រតិបត្តិការតែប៉ុណ្ណោះ និងអស់សុពលភាពប្រើប្រាស់ក្រោយការបង្កើតបានរយៈពេល ១០នាទី ។ ករណីមានការដកប្រាក់ជាបន្តបន្ទាប់ នឹងត្រូវមាន OTP ថ្មីទៀត ។ ម្យ៉ាងទៀត OTP ក៏ត្រូវប្រើសម្រាប់ដាក់ប្រាក់ចូលគណនីផ្ទាល់ខ្លួនផងដែរ ។
- CIF (Customer Information File) ៖ ជាលេខសម្គាល់អតិថិជន ដែលប្រើសម្រាប់ផ្ទុកព័ត៌មានរបស់ម្ចាស់គណនី និងអតិថិជននីមួយៗ ។
- USSD (Unstructured Supplementary Service Data) ៖ ជាមធ្យោបាយមួយប្រភេទ សម្រាប់ធ្វើប្រតិបត្តិការសេវាធនាគារ ប្រហាក់ប្រហែលនឹងសារអេឡិចត្រូនិក (SMS) ។
ទំព័រដែលពាក់ព័ន្ធ
កម្មវិធីគណនាប្រាក់ប្តូរ
កម្មវិធីគណនាប្រាក់បញ្ញើសំចៃ
កម្មវិធីគណនាប្រាក់បញ្ញើមានកាលកំណត់
កម្មវិធីគណនាឥណទាន
របៀបប្រើអេស៊ីលីដាយូនីធី និងអេធីអឹម
កម្មវិធីគណនាប្រាក់បញ្ញើសំចៃ
កម្មវិធីគណនាប្រាក់បញ្ញើមានកាលកំណត់
កម្មវិធីគណនាឥណទាន
របៀបប្រើអេស៊ីលីដាយូនីធី និងអេធីអឹម
ការិយាល័យទំនាក់ទំនងអតិថិជន
(បម្រើ២៤ម៉ោង)
ទូរស័ព្ទ: ០២៣ ៩៩៤ ៤៤៤
ទូរស័ព្ទ: ០១៥ ៩៩៩ ២៣៣
អ៊ីម៉ែល: inquiry@acledabank.com.kh
(បម្រើ២៤ម៉ោង)
ទូរស័ព្ទ: ០២៣ ៩៩៤ ៤៤៤
ទូរស័ព្ទ: ០១៥ ៩៩៩ ២៣៣
អ៊ីម៉ែល: inquiry@acledabank.com.kh
No comments:
Post a Comment