ឃាត់ខ្លួនមេខ្យល់ម្នាក់និងពលករ៨នាក់បម្រុងឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ
ដោយ ៖ វណ្ណា
ថ្ងៃទី 04 ឧសភា 2013ម៉ោង 16:07:22
ក្រុងប៉ោយប៉ែត ៖
មេខ្យល់ម្នាក់និង ពលករប្រុសស្រី៨នាក់ត្រូវបានកម្លាំង
កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់
ខ្លួនបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដខណៈពលករទាំងនេះ
បម្រុងឆ្លង ដែនទៅរកការងារធ្វើនៅក្នុងប្រទេសថៃ តាមច្រករបៀង ។ការឃាត់ខ្លួនមេខ្យល់់និងពលករ ទាំង៨ នាក់សមត្ថកិច្ចបានធ្វើឡើងនៅវេលា ម៉ោង៤រសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០១៣ នៅចំណុចផ្សាររ៉ាថ្មី ឋិតក្នុង ភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយ ប៉ែត ខេត្ដបន្ទាយមានជ័យ គ្រាដែល ពលករទាំងនេះកំពុងទូរស័ព្ទរកមេខ្យល់ ដើម្បីនាំពួកគេតាមច្រករបៀងទៅ ប្រទេសថៃ ។
មេបញ្ជាការកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត លោក ហម ម៉ុត បានឱ្យដឹង ថា មេខ្យល់ដែលត្រូវបានឃាត់ខ្លួនឈ្មោះ ខុម ឆ្លូញ ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុង ប៉ោយប៉ែត ។ រីឯពលករប្រុស-ស្រីទាំង៨ នាក់ដែលមានបំណងទៅរកការងារធ្វើនៅ ក្នុងប្រទេសថៃ គឺពួកគេមកពីភូមិ ឃុំ តាលោ ស្រុកបាកាន ខេត្ដពោធិ៍សាត់ ។
លោកបញ្ជាក់ថា ពលករម្នាក់មេខ្យល់ តម្រូវឱ្យបង់ប្រាក់១.៩០០បាត ជាថ្នូរនឹង ការនាំទៅរកការងារធ្វើនៅក្នុងប្រទេស ថៃដោយខុសច្បាប់ ។
លោកបានបន្ដថា មេខ្យល់ឈ្មោះ ខុម ឆ្លូញ ត្រូវបានឃាត់ ខ្លួនក្រោយពីសមត្ថកិច្ចសង្ស័យឃើញពលករប្រុស-ស្រីទាំង៨នាក់កំពុង ទូរស័ព្ទ រកមេខ្យល់ពេលដែលពួកគេមកដល់ ចំណុចមុខរ៉ាថ្មីហើយសមត្ថកិច្ចបានស្រាវជ្រាវតាមរយៈទូរស័ព្ទទើប ឈានទៅចាប់ខ្លួនជនសង្ស័យជាមេខ្យល់បាន ។
តាមចម្លើយជនសង្ស័យជាមេខ្យល់ បានសារភាពថា គេពិតជាបានប្រកប មុខរបរនាំមនុស្សឆ្លងដែនថ្នូរនឹងប្រាក់ ដូចការចោទប្រកាន់ពិតមែន ។
លោក ហម ម៉ុត បានឱ្យដឹងដែរថា ពលករទាំង៨នាក់ត្រូវបានដោះលែងឱ្យ ត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ក្រោយពីបានអប់រំណែនាំបញ្ឈប់ឱ្យយក ជីវិតប្រថុយប្រថានឆ្លងដែនខុសច្បាប់ទៅ រកការងារធ្វើនៅក្រៅប្រទេសវានាំឱ្យ គ្រោះថ្នាក់ខ្លាំងណាស់ ៕
No comments:
Post a Comment