Wednesday, June 19, 2013

ប្រាសាទ​ថ្មី​រកឃើញ





ប្រាសាទ​ថ្មី​រកឃើញ នៅលើ​ខ្នង​ភ្នំគូលេន ជា​អតីត​រាជដំណាក់​ព្រះមហាក្សត្រ



 
ក្រុម​អ្នកបុរាណ​វិទូ​ពហុភាគី​មួយ​ក្រុម​ បាន​រកឃើញ​ប្រាសាទបុរាណមួយ​នៅ​លើ​ខ្នង​ភ្នំគូលេន កាលពី​ពេលថ្មីៗ​នេះ។ ក្រុម​បុរាណវិទូ​អាច​រកឃើញ​ប្រាសាទ​នេះ ដោយសារ​តែ​ការ​ផ្តល់​ព័ត៌មាន​របស់​ប្រជាជន​អ្នកភូមិដែល​រស់នៅ និង​ធ្វើដំណើរ​នៅក្នុង​តំបន់នោះ។ ក្រុម​អ្នកស្រាវជ្រាវ​បុរាណវិទ្យា​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ ចុងក្រោយមួយ ដើម្បី​ថត​យក​ទីតាំង​នៃ​ប្រាសាទ​នោះ ដែល​បាន​កប់បាំង​ទៅក្នុង​ដី និង​ដើមឈើ​ជាច្រើន។ អ្នកស្រាវជ្រាវ​បុរាណ​វិទ្យាលោក អ៊ឹម សុខរិទ្ធី ដែល​ជា​អនុប្រធាន​នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរ​អប្សរា​បាន​ផ្តល់​ បទសម្ភាសន៍​អោយ​វិទ្យុបារាំងRFI នៅ​ថ្ងៃនេះ ដើម្បី ពន្យល់អំពី​ការ​រកឃើញ​ប្រាសាទបុរាណនេះ។